បាន​ទៅ​ក្រុង​វេសាលី​ដោយមាន​កិច្ច​ណាមួយ​។​ ​ពួក​កុដុម្ពី​រនៅ​ក្រុង​រាជគ្រឹះ​ក៏បាន​ឃើញ​ក្រុង​វេសាលី​ស្តុកស្តម្ភ​ទូលាយ​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​មីរដេរដាស​ ​មាន​អា​ហារ​ចី​ណី​ ​ក៏​សម្បូរណ៌​ ​មាន​ប្រាសាទ៧ពាន់៧រយ៧ប្រាសាទ​ ​មានផ្ទះ​កំពូល៧ពាន់​ ​៧រយ​ ​៧ផ្ទះ​ ​មាន​សួនច្បារ​ ​៧ពាន់​ ​៧រយ​ ​៧សួនច្បារ​ ​មាន​ស្រះ​បោក្ខរណី​ ​៧ពាន់​ ​៧រយ​ ​៧ស្រះ​ ​ទាំង​មាន​ស្រីផ្កាមាស​(​ម្នាក់​)​ ​ឈ្មោះ​អម្ព​បាលី​ ​រូបល្អ​ ​គួរ​ជាទី​ពិតពិល​ ​រមិលមើល​ ​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ល្អ​ ​និង​ជាទី​គាប់ចិត្ត​ ​របស់​ជន​ពន់ពេក​ ​ហើយ​ប្រសប់​ ​ក្នុង​ការ​ល្បែង​ ​រាំច្រៀង​ ​ដេញ​ដំ​ប្រគំ​ ​ជា​ស្រី​ដែល​ពួក​មនុស្ស​ទាំងប៉ុន្មាន​ ​តែង​ទៅ​រក​ច្រើន​ ​ឯ​នាង​ ​(​នោះ​)​ ​ទៅ​ក្នុង​មួយ​យប់​ៗ​ ​(​យក​ថ្លៃ​)​ ​៥០កហាបណៈ​ ​ឯ​ក្រុង​វេសាលី​ ​ក៏​ថ្កុំថ្កើង​លើសប្រមាណ​ ​ព្រោះ​នាង​អម្ព​បាលី​។​ ​វេលា​នោះ​ ​ពួ​ក​កុដុម្ពី​រ​ ​នៅ​ក្រុង​រាជគ្រឹះ​ ​បាន​ពិចារណា​ ​នូវ​កិច្ច​ដែល​គួរ​ធ្វើ​នោះ​ ​ក្នុង​ក្រុង​វេសាលី​រួចហើយ​ ​ក៏​ត្រឡប់​មក​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់