[​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​កឋិន​នឹង​ដោះ​ ​(​នោះ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតិកា​ទាំង៨ប្រការ​នេះ​ ​នាំឲ្យ​កឋិន​ដោះ​ ​គឺ​ ​មានការ​ចៀសចេញ​ទៅជា​កំណត់១​ ​មានការ​ធ្វើ​ចីវរ​សម្រេច​ ​ជា​កំណត់១​ ​មាន​សេចក្តី​សន្និដ្ឋាន​ ​ជា​កំណត់១​ ​មាន​ចីវរ​វិនាស​ទៅ​ ​ជា​កំណត់១​ ​មានការ​ឮដំណឹង​ ​ជា​កំណត់១​ ​អស់​សេចក្តី​សង្ឃឹម១​ ​មានការ​កន្លង​ខេត្ត​កឋិន​ ​ជា​កំណត់១​ ​សង្ឃ​ព្រមព្រៀង​គ្នា​ដោះ​កឋិន១​។​
 ​[​៦​]​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​នាំ​យក​ចីវរ​ដែល​ខ្លួន​ធ្វើ​ស្រេច​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ការដែល​ចៀសចេញ​ទៅ​ ​ជា​កំណត់​។​ ​ភិក្ខុ​បាន​ក្រាលកឋិន​រួចហើយ​ ​នាំ​យក​ចីវរ​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​នោះ​ ​ទៅដល់​ក្រៅ​សីមា​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​នឹង​ធ្វើ​ចីវរ​នេះ​ក្នុង​ទីនេះ​ឯង​ ​អាត្មាអញ​ ​នឹង​មិន​ត្រឡប់​វិញ​ទេ​។​ ​ភិក្ខុ​នោះ​ ​ក៏បាន​ធ្វើ​ចីវរ​នោះ​ឲ្យ​ស្រេច​។​ ​កឋិន​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ដោះ​ ​ត្រង់​ធ្វើ​ចីវរ​ឲ្យ​ស្រេច​ ​ជា​កំណត់​។​ ​
ថយ | ទំព័រទី ៨ | បន្ទាប់