ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​សំពត់​បា​វារ​។​ ​សំពត់​បា​វារ​ ​ធ្វើ​ពី​សូត្រ​បាន​កើតឡើង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​សំពត់​បា​វារ​ ​ដែលគេ​ធ្វើ​ពី​សូត្រ​។​ ​សំពត់​កោ​ជ​វៈ​(​១​)​ ​បាន​កើតឡើង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សំពត់​កោ​ជ​វៈ​។​
​ចប់​ ​ភាណវារៈ​ ​ជា​ដម្បូង​។​
 ​[​៤៤​]​ ​សម័យ​នោះ​ឯង​ ​ស្តេច​ក្នុង​ដែន​កាសី​ ​បាន​បញ្ជូន​សំពត់​កម្ពល​ ​មាន​ដំ​ឡៃ​កន្លះ​ពាន់​ ​(​៥០០កហាបណៈ​)​ ​គឺ​ប្រហែល​នឹង​វត្ថុ​ទាំងឡាយ​ ​ដែល​មាន​ដំ​ឡៃ​កន្លះ​ពាន់​ដែរ​ ​ទៅ​ឲ្យ​ជីវក​កោ​មារ​ភ​ត្យ​។​ ​វេលា​នោះ​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏បាន​នាំ​យក​សំពត់​កម្ពល​មាន​ដំ​ឡៃ​កន្លះ​ពាន់​នោះ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​លុះ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​សំពត់​កម្ពល​មាន​ដំ​ឡៃ​កន្លះ​ពាន់​ ​របស់ខ្ញុំ​ព្រះអង្គ​នេះ​ ​ប្រហែល​នឹង​វត្ថុ​ទាំងឡាយ​ ​ដែល​មាន​ដំ​ឡៃ​កន្លះ​ពាន់​ដែរ​ ​ស្តេច​កាសី​ ​បាន​បញ្ជូន​មក​ប្រទាន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​
​(​១​)​ ​(​អដ្ឋកថា​)​ ​សំពត់​នេះ​ ​ប្រហែលគ្នា​នឹង​សំពត់​បា​វារៈ​ ​សំពត់​នេះ​ ​គេ​ធ្វើ​ពី​រោមសត្វ​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់