មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងឡើយ មនោវិញ្ញាណធាតុ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងទេ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន ធម្មធាតុ ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន។ ធាតុ ១៦ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ធាតុ ២ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។
[១៤៣] ធាតុ ១៦ មិនគួរលះដោយទស្សនៈ ធាតុ ២ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។
[១៤៣] ធាតុ ១៦ មិនគួរលះដោយទស្សនៈ ធាតុ ២ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។