ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន វិញ្ញាណក្ខន្ធ ព្រោះ​សោ​តសម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ឃាន​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​កា​យស​ម្ផ័ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន ចក្ខុវិញ្ញាណ។បេ។ មនោវិញ្ញាណ វិញ្ញាណក្ខន្ធ មាន​ច្រើនប្រការ​យ៉ាងនេះ​ឯង។

នេះ​ហៅថា វិញ្ញាណក្ខន្ធ។
ចប់ អភិធម្ម​ភា​ជនីយ។


 [៨៤] ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ បណ្តា​ខន្ធ ៥ ខន្ធ ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ប្រកបដោយ​សត្រូវ​ប៉ុន្មាន មិន​មាន​សត្រូវ​ប៉ុន្មាន។
 [៨៥] រូប​ខន្ធ ជា​អព្យាក្រឹត ឯខន្ធ ៤ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។ ខន្ធ ២ មិន​គប្បី​ពោល​ថា ប្រកបដោយ​សុខវេទនា​ផង ថា​ប្រកបដោយ​ទុក្ខវេទនា​ផង ថា
ថយ | ទំព័រទី ១០៥ | បន្ទាប់