ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង​ឡើយ ខន្ធ ៣ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន។ រូបក្ខន្ធ មិនមែន​ជា​វិបាក មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ខន្ធ ៤ ជា​វិបាក​ក៏​មាន ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក ទាំង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន។ រូបក្ខន្ធ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ខន្ធ ៤ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។ រូបក្ខន្ធ មិន​សៅហ្មង​ហើយ តែ​គួរ​ដល់​សេចក្តី​សៅហ្មង ខន្ធ ៤ សៅហ្មង​ហើយ ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​សៅហ្មង​ហើយ តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​សៅហ្មង​ហើយ ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន។ រូបក្ខន្ធ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ខន្ធ ៣ មិន​មាន​វិតក្កៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន សង្ខារក្ខន្ធ
ថយ | ទំព័រទី ១០៦ | បន្ទាប់