ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ជាមួយនឹង​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ មានត្រឹមតែ​ជា​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ផង​ក៏​មាន។ រូបក្ខន្ធ មិន​គប្បី​ពោល​ថា កើត​ព្រមដោយ​បីតិ​ផង ថា​កើត​ព្រមដោយ​សុខ​ផង ថា​កើត​ព្រមដោយ​ឧបេក្ខា​ផង​ឡើយ វេទនាខន្ធ កើត​ព្រមដោយ​បីតិ មិនកើត​ព្រមដោយ​សុខ មិនកើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិន​គប្បី​ពោល​ថា កើត​ព្រមដោយ​បីតិ​ក៏​មាន ខន្ធ ៣ កើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិន​គប្បី​ពោល​ថា កើត​ព្រមដោយ​បីតិ​ផង ថា​កើត​ព្រមដោយ​សុខៈ​ផង ថា​កើត​ព្រមដោយ​ឧបេក្ខា​ផង​ក៏​មាន។ រូបក្ខន្ធ មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ទេ ខន្ធ ៤ គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ រូបក្ខន្ធ មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា ខន្ធ ៤ មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ រូបក្ខន្ធ មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង
ថយ | ទំព័រទី ១០៧ | បន្ទាប់