[១២២] ធាតុ ៦ ដទៃទៀត គឺ​កាមធាតុ ព្យាបាទ​ធាតុ វិហឹសា​ធាតុ នេ​ក្ខម្ម​ធាតុ អព្យាបាទ​ធាតុ អវិហឹសា​ធាតុ។ បណ្តា​ធាតុ ៦ នោះ កាមធាតុ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​ត្រិះ​រិះ​ផ្សេងៗ តម្រិះ ការ​រំពឹង ការ​ជញ្ជឹង ការ​លើកឡើង​នូវ​ចិត្ត ដែល​ប្រកបដោយ​កាម គឺ​មិច្ឆាសង្កប្បៈ នេះ​ហៅថា កាមធាតុ។ ខាងក្រោម​តាំង​អំពី​អវីចិ​នរក​ជាទីបំផុត ខាងលើ​តាំង​អំពី​បរនិម្មិតវសវត្តី​ទេវតា​ជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ និង​វិញ្ញាណ ណា មាន​ក្នុង​ចន្លោះ​នេះ ត្រាច់​ចុះ​ក្នុង​ចន្លោះ​នេះ រាប់បញ្ចូល​ក្នុង​ចន្លោះ​នេះ នេះ​ហៅថា កាមធាតុ។ បណ្តា​ធាតុ ៦ នោះ ព្យាបាទ​ធាតុ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​ត្រិះ​រិះ​ផ្សេងៗ។បេ។ ដែល​ប្រកបដោយ​ព្យាបាទ គឺ មិច្ឆាសង្កប្បៈ នេះ​ហៅថា ព្យាបាទ​ធាតុ។ មួយទៀត សេចក្តី​គុំកួន ការ​ចង្អៀតចង្អល់ ការតានតឹង ការ​ថ្នាំងថ្នាក់ ការ​ខឹង ការ​ខឹង​ខាំ្លង ការ​ខឹង​ក្រៃលែង ការ​ប្រទូស្ត ការ​ប្រទូស្ត​ខាំ្លង ការ​ប្រទូស្ត​ក្រៃលែង​នៃ​ចិត្ត ការព្យាបាទ​នៃ​ចិត្ត
ថយ | ទំព័រទី ១៦១ | បន្ទាប់