ការ​ប្រទូស្ត​ក្នុងចិត្ត ការ​ក្រោធ អាការ​ក្រោធ ភាព​នៃ​ការ​ក្រោធ ការ​ប្រទូស្ត អាការ​ប្រទូស្ត ភាព​នៃ​ការ​ប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាព​នៃ​ការព្យាបាទ ការ​ពិរោធ ការ​ពិរោធ​ខ្លាំង កំណាច ការ​មិន​ពោល​ពាក្យ​ល្អ ភាព​នៃ​ចិត្ត​មិន​ត្រេកអរ​ក្នុង​អាឃាតវត្ថុ ១០ នេះ​ហៅថា ព្យាបាទ​ធាតុ។ បណ្តា​ធាតុ ៦ នោះ វិហឹសា​ធាតុ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​ត្រិះ​រិះ​ផ្សេងៗ។បេ។ ដែល​ប្រកបដោយ​វិហឹសា គឺ មិច្ឆាសង្កប្បៈ នេះ​ហៅថា វិហឹសា​ធាតុ។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បៀតបៀន​ពួក​សត្វ ដោយដៃ​ក្តី ដោយ​ដុំដី​ក្តី ដោយ​ដំបង​ក្តី ដោយ​សស្រ្តា​ក្តី ដោយ​ខ្សែ​ក្តី ឬដោយ​វត្ថុ​ណាមួយ​ក្តី ការ​ធ្វើឲ្យ​លំបាក ការ​ធ្វើឲ្យ​លំបាក​ខ្លាំង ការបៀតបៀន ការបៀតបៀន​ខ្លាំង ការ​ខឹង ការ​ខឹង​ខ្លាំង ការបៀតបៀន​សត្វ​ដទៃ នេះ​ហៅថា វិហឹសា​ធាតុ។ បណ្តា​ធាតុ ៦ នោះ នេ​ក្ខម្ម​ធាតុ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​ត្រិះ​រិះ​ផេ្សងៗ។បេ។ តម្រិះ​ត្រូវ ដែល​ប្រកបដោយ​នេក្ខម្មៈ គឺ​សម្មាសង្កប្បៈ នេះ​ហៅថា នេ​ក្ខម្ម​ធាតុ។ មួយទៀត កុសលធម៌​ទាំងអស់ ក៏​ឈ្មោះថា នេ​ក្ខម្ម​ធាតុ​ដែរ។ បណ្តា​ធាតុ ៦ នោះ អព្យាបាទ​ធាតុ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​ត្រិះ​រិះ​ផ្សេងៗ។បេ។ ដែល​ប្រកបដោយ​អព្យាបាទ គឺ​សម្មាសង្កប្បៈ នេះ​ហៅថា អព្យាបាទ​ធាតុ។ ការ
ថយ | ទំព័រទី ១៦២ | បន្ទាប់