[១២៥] បណ្តា​ធាតុ ១៨ នោះ ចក្ខុ​ធាតុ តើ​ដូចម្តេច។ ចក្ខុ​ណា គឺ​ប្រសាទ​អាស្រ័យ​មហាភូត ៤។បេ។ ហៅថា​ស្រុក​ទំនេរ​ក៏បាន នេះ​ហៅថា ចក្ខុ​ធាតុ។ បណ្តា​ធាតុ ១៨ នោះ រូបធាតុ តើ​ដូចម្តេច។ រូប​ណា គឺ​សម្បុរ និង​ពន្លឺ អាស្រ័យ​មហាភូត ៤។បេ។ ហៅថា រូបធាតុ​ក៏បាន នេះ​ហៅថា រូបធាតុ។ បណ្តា​ធាតុ ១៨ នោះ ចក្ខុវិញ្ញាណ​ធាតុ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហឫទ័យ ធម្មជាត​ដ៏​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណ​ធាតុ ដែល​កើតអំពី​ខន្ធ​នោះ កើត​ព្រោះ​អាស្រ័យ​នូវ​ចក្ខុ​ផង នូវ​រូប​ទាំងឡាយ​ផង នេះ​ហៅថា ចក្ខុវិញ្ញាណ​ធាតុ។
 [១២៦] បណ្តា​ធាតុ ១៨ នោះ សោត​ធាតុ តើ​ដូចម្តេច។ ត្រចៀក​ណា គឺ​ប្រសាទ​អាស្រ័យ​មហាភូត ៤។បេ។ ហៅថា ស្រុក​ទំនេរ​ក៏បាន នេះ​ហៅថា សោត​ធាតុ។ បណ្តា​ធាតុ ១៨ នោះ សទ្ទ​ធាតុ តើ​ដូចម្តេច។ សំឡេង​ណា មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​មហាភូត ៤។បេ។ ហៅថា សទ្ទ​ធាតុ​ក៏បាន នេះ​ហៅថា សទ្ទ​ធាតុ។
ថយ | ទំព័រទី ១៦៤ | បន្ទាប់