បណ្តា​ធាតុ ១៨ នោះ សោតវិញ្ញាណ​ធាតុ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហឫទ័យ ធម្មជាត​ដ៏​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ សោតវិញ្ញាណ​ធាតុ ដែល​កើតអំពី​ខន្ធ​នោះ កើត​ព្រោះ​អាស្រ័យ​នូវ​ត្រចៀក​ផង នូវ​សំឡេង​ទាំងឡាយ​ផង នេះ​ហៅថា សោតវិញ្ញាណ​ធាតុ។
 [១២៧] បណ្តា​ធាតុ ១៨ នោះ ឃាន​ធាតុ តើ​ដូចម្តេច។ ច្រមុះ​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូត ៤។បេ។ ហៅថា ស្រុក​ទំនេរ​ក៏បាន នេះ​ហៅថា ឃាន​ធាតុ។ បណ្តា​ធាតុ ១៨ នោះ គន្ធ​ធាតុ តើ​ដូចម្តេច។ ក្លិន​ណា មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​មហាភូត ៤។បេ។ ហៅថា គន្ធ​ធាតុ​ក៏បាន នេះ​ហៅថា គន្ធ​ធាតុ។ បណ្តា​ធាតុ ១៨ នោះ ឃានវិញ្ញាណ​ធាតុ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហឫទ័យ ធម្មជាត​ដ៏​ថ្លា​ស្អាត គឺ មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ឃានវិញ្ញាណ​ធាតុ ដែល​កើតអំពី​ខន្ធ​នោះ កើត​ព្រោះ​អាស្រ័យ​នូវ​ច្រមុះ​ផង នូវ​ក្លិន​ទាំងឡាយ​ផង នេះ​ហៅថា ឃានវិញ្ញាណ​ធាតុ។
 [១២៨] បណ្តា​ធាតុ ១៨ នោះ ជិវ្ហា​ធាតុ តើ​ដូចម្តេច។ អណ្តាត​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូត ៤។បេ។ ហៅថា
ថយ | ទំព័រទី ១៦៥ | បន្ទាប់