[១៥០] បណ្តា​ទុក្ខ​ទាំងនោះ សេចក្តី​ខ្សឹកខ្សួល តើ​ដូចម្តេច។ ការ​ទួញ ការ​ទួញ​រៀបរាប់ អាការ​យំអណ្តឺតអណ្តក អាការ​យំ​បម្រះននៀល ភាព​នៃ​ការ​ទួញ ភាព​នៃ​ការ​ទួញ​រៀបរាប់ ការ​និយាយ ការ​ពោល​រៀបរាប់ ការ​និយាយ​រវើរវាយ ការ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច កិរិយា​និ​យាយ​ដដែលៗ ភាព​នៃ​ការ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច របស់​សត្វ ដែល​ត្រូវ​សេចក្តី​វិនាស​ញាតិ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​ភោគៈ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​សីល​ប៉ះពាល់​ក្តី ត្រូវ​សេចក្តី​វិនាស​គឺ​ទិដ្ឋិ​ប៉ះពាល់​ក្តី (ឬ) ដែល​ប្រកបដោយ​សេចក្តី​វិនាស​ណាមួយ ឬទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ហើយ នេះ​ហៅថា សេចក្តី​ខ្សឹកខ្សួល។
 [១៥១] បណ្តា​ទុក្ខ​ទាំងនោះ ការ​លំបាក​កាយ តើ​ដូចម្តេច។ សេចក្តី​មិន​ស្រួល ប្រព្រឹត្តទៅ​ក្នុង​កាយ សេចក្តី​ទុក្ខ ប្រព្រឹត្តទៅ​ក្នុង​កាយ ការ​ទទួលរង​អារម្មណ៍​មិន​សប្បាយ​ជា​ទុក្ខ ដែល​កើតអំពី​កា​យស​ម្ផ័ស្ស វេទនា មិន​ស្រួល ជា​ទុក្ខ ដែល​កើតអំពី​កា​យស​ម្ផ័ស្ស​ណា នេះ​ហៅថា ការ​លំបាក​កាយ។
 [១៥២] បណ្តា​ទុក្ខ​ទាំងនោះ ការ​អាក់អន់​ចិត្ត តើ​ដូចម្តេច។ សេចក្តី​រំខាន ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ទុក្ខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលរង​អារម្មណ៍​មិន​សប្បាយ​ជា​ទុក្ខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស
ថយ | ទំព័រទី ១៩៦ | បន្ទាប់