[១៣៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា បុគ្គលចំរើននូវលោកុត្តរជ្ឈាន ជានិយ្យានិកៈ ជាគ្រឿងដល់នូវការមិនសន្សំ ដើម្បីលះបង់នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទា ទន្ធាភិញ្ញា ក្នុងសម័យនោះ ផស្សៈក៏មាន។បេ។ អវិក្ខេបៈក៏មាន ធម៌ទាំងនេះ ជាកុសល បុគ្គលស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាវិបាក ជាទុក្ខាបដិបទា ទន្ធាភិញ្ញា ជាសុញ្ញតៈ ព្រោះភាពនៃលោកុត្តរកុសលជ្ឈាននោះឯង ដែលខ្លួនធ្វើហើយ ចម្រើនហើយ ក្នុងសម័យនោះ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈកើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ បសាទៈកើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខកើតមាន ព្រោះបសាទៈជាបច្ច័យ ភពកើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃធម៌ទាំងនុ៎ះ រមែងមានដោយអាការយ៉ាងនេះ។