[១៦៣] បណ្តាបច្ចយាការទាំងនោះ សង្ខារកើតមាន ព្រោះអកុសលមូលជាបច្ច័យ តើដូចម្តេច។ ចេតនា ការសន្សំ ភាពនៃការសន្សំ (នូវអារម្មណ៍) ណា នេះហៅថា សង្ខារកើតមាន ព្រោះអកុសលមូលជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ។
[១៦៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា សោតវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានសម្លេងជាអារម្មណ៍ កើតឡើង ព្រោះភាពនៃអកុសលកម្ម ដែលសត្វធ្វើហើយ សន្សំហើយ។បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើង។បេ។ ជិវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើង។បេ។ កាយវិញ្ញាណ ច្រឡំដោយទុក្ខ មានផ្សព្វជាអារម្មណ៍ កើតឡើង។បេ។ មនោធាតុ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារកើតមាន ព្រោះអកុសលមូលជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមកើតមាន ព្រោះវិញ្ញាណជាបច្ច័យ