មានមិនច្រអូសកាយជាដើមក្តី កិរិយានៅជាសុខ (ដោយឥរិយាបថទាំង ៤) ក្តី នឹងមានដល់អាត្មាអញ សេចក្តីសន្តោស សេចក្តីដឹងប្រមាណ សេចក្តីពិចារណាក្នុងភោជននោះណា នេះហៅថា ការដឹងប្រមាណក្នុងភោជន។ ភិក្ខុជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយសេចក្តីដឹងប្រមាណក្នុងភោជននេះ ព្រោះហេតុនោះ ទើបពោលថា អ្នកដឹងប្រមាណក្នុងភោជន។
[៣៥៥] ចុះភិក្ខុជាអ្នកប្រកបរឿយៗ ក្នុងការព្យាយាមជាគ្រឿងភ្ញាក់រឭក ក្នុងពេលមុនរាត្រី និងក្រោយរាត្រី តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ញុំាងចិត្តឲ្យស្អាត ចាកធម៌ទាំងឡាយដែលរារាំង ដោយការដើរទៅមក ដោយការអង្គុយ អស់មួយថ្ងៃ ញុំាងចិត្តឲ្យស្អាត ចាកធម៌ទាំងឡាយដែលរារាំង ដោយការដើរទៅមក ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចសីហសេយ្យាដោយចំហៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី តម្រួតជើងដោយជើង ជាអ្នកមានស្មារតីដឹងខ្លួន ធ្វើទុកក្នុងចិត្តចំពោះឧដ្ឋានសញ្ញា ហើយក្រោកក្នុងបច្ឆិមយាមនៃរាត្រី ញុំាងចិត្តឲ្យស្អាតចាកធម៌ទាំងឡាយ ដែលរារាំងដោយការដើរ ដោយការអង្គុយ ភិក្ខុជាអ្នកប្រកបរឿយៗ ក្នុងការព្យាយាមជាគ្រឿងភ្ញាក់រឭក ក្នុងពេលមុនរាត្រី និងក្រោយរាត្រី យ៉ាងនេះឯង។