មានចិត្តប្រកបដោយមុទិតា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ១។ ភិក្ខុមានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិស១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹងគឺទិសតូច មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ១។ បណ្តាអប្បមញ្ញា ៤ យ៉ាង អប្បមញ្ញាជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។បេ។ ជាសរណៈប៉ុន្មាន ជាអរណៈប៉ុន្មាន។
[៥១២] ពួកអប្បមញ្ញាជាកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ អប្បមញ្ញា ៣ ប្រកបដោយសុខវេទនា ឧបេក្ខា ប្រកបដោយអទុក្ខមសុខវេទនា។ អប្បមញ្ញា ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនបានកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន។ អប្បមញ្ញា ៣