[១៥៧] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ក្នុង​សម័យ​ណា សោតវិញ្ញាណ​ជា​វិបាក ច្រឡំ​ដោយ​ឧបេក្ខា មានសម្លេង​ជា​អារម្មណ៍ កើតឡើង ព្រោះ​ភាព​នៃ​កាមាវចរ​កុសលកម្ម ដែល​សត្វ​ធ្វើ​ហើយ សន្សំ​ហើយ។បេ។ ឃានវិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​ក្លិន​ជា​អារម្មណ៍ កើតឡើង។បេ។ ជិវ្ហា​វិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​រស​ជា​អារម្មណ៍ កើតឡើង។បេ។ កាយវិញ្ញាណ ច្រឡំ​ដោយ​សុខ មាន​ផ្សព្វ​ជា​អារម្មណ៍ កើតឡើង។បេ។ មនោ​ធាតុ ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មាន​ផ្សព្វ​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង។បេ។ មនោវិញ្ញាណ​ធាតុ ច្រឡំ​ដោយ​សោមនស្ស មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង។បេ។ មនោវិញ្ញាណ​ធាតុ ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម​ជា​បច្ច័យ
ថយ | ទំព័រទី ១២០ | បន្ទាប់