សេចក្តី​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត។បេ។ សម្មា​វាយាមៈ​ណា នេះ​ហៅថា ការ​ប្រឹងប្រែង ភិ​ក្នុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយ​ការ​ប្រឹងប្រែង​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ប្រឹងប្រែង។
 [២២៦] ចុះ​ភិ​ក្ខុញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​ពួក​កុសលធម៌ ដែល​កើត​ហើយ ឲ្យ​ឋិតនៅ មិន​ឲ្យ​វិនាស ឲ្យ​រឹងរឹតតែ​ដុះដាល ធំ​ទូលាយ ចំរើន ពេញលេញ តើ​ដូចម្តេច។ បណ្តា​ធម៌​ទាំងនោះ ពួក​កុសលធម៌ ដែល​កើតឡើង​ហើយ តើ​ដូចម្តេច។ កុសល​មូល ៣ គឺ អលោភៈ អទោសៈ អមោហៈ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​កុសល​មូល​នោះ កាយ​កម្ម វចីកម្ម មនោ​កម្ម ដែល​តាំង​ឡើង​ដោយ​ខន្ធ​នោះ ធម៌​ទាំងនេះ​ហៅថា ពួក​កុសលធម៌ ដែល​កើតឡើង​ហើយ។ ភិ​ក្ខុញុំាង​ឆន្ទៈ​ឲ្យ​កើត សង្វាត ប្រារព្ធ​ព្យាយាម ផ្គង​ចិត្ត ប្រឹងប្រែង ដើម្បី​ញុំាង​កុសលធម៌​ទាំងនេះ ដែល​កើត​ហើយ ឲ្យ​ឋិតនៅ មិន​ឲ្យ​វិនាស ឲ្យ​រឹងរឹតតែ​ដុះដាល ធំ​ទូលាយ ចំរើន ពេញលេញ ដោយ​ប្រការ​ដូច្នេះ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់