[២៧៦] ពាក្យ​ថា ឥទ្ធិ បាន​ដល់​ការសម្រេច ការសម្រេច​ព្រម អាការ​សម្រេច អាការ​សម្រេច​ព្រម ការបាន ការបាន​ចំពោះ ការ​ដល់ ការ​ដល់​ព្រម ការ​ពាល់ត្រូវ កិរិយា​ធ្វើឲ្យ​ជាក់ច្បាស់ ការបាន​គ្រប់គ្រាន់ នូវ​ធម៌​ទាំងឡាយ​នោះ។ ពាក្យ​ថា ឥទ្ធិបាទ គឺ ការ​ពាល់ត្រូវ។បេ។ ការ​ផ្គង​ទុក សេចក្តី​មិន​រាយមាយ របស់​បុគ្គល​មាន​សភាព​ដូច្នោះ។ ពាក្យ​ថា ចំរើន​នូវ​ឥទ្ធិបាទ គឺ ភិក្ខុ​គប់​រក អប់រំ ធ្វើឲ្យ​ច្រើន នូវ​ធម៌​ទាំងឡាយ​នោះ ព្រោះហេតុនោះ ទើប​ពោល​ថា ចំរើន​នូវ​ឥទ្ធិបាទ។
 [២៧៧] ឥទ្ធិបាទ ៤ យ៉ាង គឺ ឆន្ទិ​ទ្ធិ​បាទ ១ វីរិយិ​ទ្ធិ​បាទ ១ ចិ​ត្តិ​ទ្ធិ​បាទ ១ វី​មំ​សិទ្ធិ​បាទ ១។
 [២៧៨] បណ្តា​ឥទ្ធិបាទ​ទាំងនោះ ឆន្ទិ​ទ្ធិ​បាទ តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​នូវ​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កិលេស​វដ្តៈ) ដើម្បី​លះ​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ សេចក្តី​ប្រាថ្នា ភាព​នៃ​បុគ្គល​មាន​សេចក្តី​ប្រាថ្នា ភាព​នៃ​បុគ្គល​ប្រាថ្នា​ដើម្បី​ធ្វើ ការ​ប្រាថ្នា​ធម៌​ជាកុសល​ណា នេះ​ហៅថា ឆន្ទិ​ទ្ធិ​បាទ ពួក​ធម៌​ដ៏​សេស ក៏​ឈ្មោះថា ប្រកប​ដោយ​ឆន្ទិ​ទ្ធិ​បាទ។
ថយ | ទំព័រទី ២០២ | បន្ទាប់