ដើម្បី​លះ​នូវ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ក្នុង​សម័យ​នោះ ផស្សៈ​ក៏​កើតមាន។បេ។ អវិ​ក្ខេ​បៈ​ក៏​កើតមាន ធម៌​ទាំងនេះ​ជាកុសល ភិក្ខុ​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ជា​សុញ្ញ​តៈ ជា​វិបាក ព្រោះ​ភាព​នៃ​លោកុត្តរ​កុសល​ជ្ឈាន​នោះ​ឯង ដែល​លោក​បាន​ធ្វើ​ហើយ ចំរើន​ហើយ ក្នុង​សម័យ​នោះ ការ​រំពឹង​ឃើញ អាការ​រំពឹង​ឃើញ ការ​រំពឹង​ឃើញ​ជាក់ ភាព​នៃ​ចិត្ត​តាំងនៅ​ជា​កណ្តាល ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ណា នេះ​ហៅថា ឧបេក្ខា​សម្ពោ​ជ្ឈង្គ ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ។

ចប់ អភិធម្ម​ភា​ជនីយ។


 [៣១០] ពោជ្ឈង្គ ៧ គឺ សតិ​សម្ពោ​ជ្ឈង្គ ១ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ១ វីរិយ​សម្ពោ​ជ្ឈង្គ ១ បី​តិ​សម្ពោ​ជ្ឈង្គ ១ បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ ១ សមា​ធិ​សម្ពោ​ជ្ឈង្គ ១ ឧបេក្ខា​សម្ពោ​ជ្ឈង្គ ១។ បណ្តា​ពោជ្ឈង្គ​ទាំង ៧ ពោជ្ឈង្គ​ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ជាស​រណៈ​ប៉ុន្មាន ជា​អរណៈ​ប៉ុន្មាន។
ថយ | ទំព័រទី ២២១ | បន្ទាប់