ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន បម្រុង​នឹង​កើតឡើង​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន តែ​មិន​គួរ​ពោល​ថា មាន​អារម្មណ៍​ជា​អតីត​ផង ថា​មាន​អារម្មណ៍​ជា​អនាគត​ផង ថា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ផង​ក៏​មាន ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន ទាំង​ខាងក្នុង ទាំង​ខាងក្រៅ មាន​អារម្មណ៍​ជា​ខាងក្រៅ មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់​ក៏​មាន។
 [៣១២] ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ជាហេតុ ពោជ្ឈង្គ ៦ មិនមែន​ហេតុ។ ពោជ្ឈង្គ ៧ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ទាំង​ប្រកបដោយ​ហេតុ។ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ពោជ្ឈង្គ ៦ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ទេ គឺ​គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ជាហេតុ។ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ពោជ្ឈង្គ ៦ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ឡើយ គឺ​គ្រាន់តែ​ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ។ ពោជ្ឈង្គ ៦ មិនមែន​ហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ មិន​គួរ​ពោល​ថា មិនមែន​ហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា​មិនមែន​ហេតុ ទាំង​ឥត​ហេតុដូច្នេះ​ផង​ទេ។
ថយ | ទំព័រទី ២២៣ | បន្ទាប់