ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​លះបង់​នូវ​សុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន មាន​បឋវីកសិណ (ជា​អារម្មណ៍) ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ២ គឺ ឧបេក្ខា ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា ចតុត្ថជ្ឈាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។
 [៤៦១] ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន មាន​បឋវីកសិណ (ជា​អារម្មណ៍) ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា បឋមជ្ឈាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។
 [៤៦២] ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ចូលកាន់​ទុតិយជ្ឈាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មាន​បីតិ និង​សុខ កើតអំពី​សេចក្តី​ស្ងាត់ មាន​បឋវីកសិណ (ជា​អារម្មណ៍) ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ៤ គឺ វិចារៈ បីតិ សុខ ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា ទុតិយជ្ឈាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។
ថយ | ទំព័រទី ២៩៣ | បន្ទាប់