នូវ​បឋមភូមិ ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ផស្សៈ​ក៏​កើតមាន។បេ។ អវិ​ក្ខេ​បៈ​ក៏​កើតមាន ធម៌​ទាំងនេះ ឈ្មោះថា​ជាកុសល ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​បឋមជ្ឈាន។បេ។ ចូលកាន់​បញ្ច​មជ្ឈា​ន ជា​វិបាក ព្រោះ​ភាព​នៃ​ឈាន​ជា​លោកុត្តរ​កុសល​នោះ​ឯង ដែល​លោក​ធ្វើ​ហើយ អប់រំ​ហើយ ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ជា​សុញ្ញ​តៈ ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ២ គឺ ឧបេក្ខា ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា បញ្ច​មជ្ឈា​ន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។
 [៤៨៣] ឈាន ៤ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។
 [៤៨៤] បណ្តា​ឈាន​ទាំងនោះ បឋមជ្ឈាន តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​រូបាវចរ​ជ្ឈាន ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល ទាំង​មិនមែន​ជា​កម្មវិបាក ជា​គ្រឿង​នៅជា​សុខ ក្នុង​បច្ចុប្បន្ន ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន មាន​បឋវីកសិណ (ជា​អារម្មណ៍) ហើយ​សម្រាក​នៅ
ថយ | ទំព័រទី ៣០៣ | បន្ទាប់