ឈាន ៣ ច្រឡំ​ដោយ​សុខ វៀរលែងតែ​សុខ​ដែល​កើត​ក្នុង​ឈាន​នុ៎ះ​ចេញ ឈាន​ទី ៤ មិន​ច្រឡំ​ដោយ​សុខ​ទេ។ ឈាន​ទី ៤ ច្រឡំ​ដោយ​ឧបេក្ខា វៀរលែងតែ​ឧបេក្ខា​ដែល​កើត​ក្នុង​ឈាន​នុ៎ះ​ចេញ ឈាន ៣ មិន​ច្រឡំ​ដោយ​ឧបេក្ខា​ទេ។ ពួក​ឈាន​មិនមែន​ជា​កាមាវចរ តែ​ជា​រូបាវចរ​ក៏​មាន មិនមែន​រូបាវចរ​ក៏​មាន។ ឈាន ៣ មិនមែន​អរូបាវចរ ឈាន​ទី ៤ ជា​អរូបាវចរ​ក៏​មាន មិនមែន​អរូបាវចរ​ក៏​មាន។ ពួក​ឈាន​ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន ជា​និយ្យានិកៈ​ក៏​មាន ជា​អនិយ្យានិកៈ​ក៏​មាន ជា​និ​យតៈ​ក៏​មាន ជា​អនិយតៈ​ក៏​មាន ជាស​ឧត្តរៈ​ក៏​មាន ជា​អនុ​ត្ត​រៈ ជា​អរណៈ​ក៏​មាន។

ចប់ បញ្ហា​បុច្ឆ​កៈ។
ចប់ ឈាន​វិភង្គ។

ថយ | ទំព័រទី ៣១១ | បន្ទាប់