បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ តើ​ដូចម្តេច។ សទ្ធា ការ​ជឿ ការ​ជឿជាក់ សេចក្តី​ជ្រះថ្លា​ក្រៃលែង​ណា នេះ​ហៅថា បសាទៈ​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ។ បណ្តា​ធម៌​ទាំងនោះ អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ តើ​ដូចម្តេច។ ការ​ចុះ​ស៊ប់ អាការ​ចុះ​ស៊ប់ ភាព​ចុះ​ស៊ប់​នៃ​ចិត្ត ក្នុង​អារម្មណ៍​នោះ​ណា នេះ​ហៅថា អធិមោក្ខ​កើតមាន ព្រោះ​បសាទៈ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ លើកលែងតែ​អធិមោក្ខ​ចេញ នេះ​ហៅថា ភព​កើតមាន ព្រោះ​អធិមោក្ខ​ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​ហៅថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [១០៦] ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ ក្នុង​សម័យ​ណា កាមាវចរ​កុសល​ចិត្ត ច្រឡំ​ដោយ​សោមនស្ស ប្រកបដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ ហើយ​កើតឡើង​ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​កុសល​មូល​ជា​បច្ច័យ
ថយ | ទំព័រទី ៧៧ | បន្ទាប់