សេចក្តី​ដឹង​ថា សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ក្នុង​កាល​អនាគត ១ សេចក្តី​ដឹង​ថា កាលបើ​អវិជ្ជា​មិន​មាន សង្ខារ​ទាំងឡាយ​ក៏​មិន​មាន ១ សេចក្តី​ដឹង​ថា ធម្ម​ដ្ឋិ​តិញ្ញាណ​ណា របស់​បុគ្គល​នោះ ធម្ម​ដិ្ឋ​តិញ្ញាណ​នោះ មាន​សភាព​អស់​ទៅ មាន​សភាព​សូន្យ​ទៅ មាន​សភាព​ប្រាសចាក​តម្រេក មាន​សភាព​រលត់ ១។ នេះ​ឈ្មោះថា ញាណ​វត្ថុ ៧៧។

ញាណ​វត្ថុ​មាន​ប្រការ ៧ យ៉ាងនេះ​ឯង។


 [៧១] បណ្តា​ញ្ញាណ​ទាំងនោះ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ តើ​ដូចម្តេច។ បញ្ញា​ក្នុង​សោតាបត្តិ​មគ្គ ១ បញ្ញា​ក្នុង​សោតាបត្តិផល ១ បញ្ញា​ក្នុង​សកទាគាមិមគ្គ ១ បញ្ញា​ក្នុង​សកទាគាមិផល ១ បញ្ញា​ក្នុង​អនាគាមិមគ្គ ១ បញ្ញា​ក្នុង​អនាគាមិផល ១ បញ្ញា​ក្នុង​អរហត្តមគ្គ ១ បញ្ញា​ក្នុង​អរហត្តផល ១ នេះ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤។

ញាណ​វត្ថុ​មាន​ប្រការ ៨ យ៉ាងនេះ​ឯង។


 [៧២] បណ្តា​ញ្ញាណ​ទាំងនោះ បញ្ញា​ក្នុង​អនុ​បុព្វ​វិហារ​សមាបត្តិ ៩ តើ​ដូចម្តេច។ បញ្ញា​ក្នុង​បឋមជ្ឈាន​សមាបត្តិ ១ បញ្ញា​ក្នុង​ទុតិយជ្ឈាន​សមាបត្តិ ១ បញ្ញា​ក្នុង​តតិយជ្ឈាន​សមាបត្តិ ១
ថយ | ទំព័រទី ១១៧ | បន្ទាប់