មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់ក៏កើតមាន។បេ។ ការមិនរាយមាយ ក៏កើតមាន ធម៌ទាំងឡាយនេះ ឈ្មោះថា សិក្ខា។ ធម៌ទាំងឡាយដូចម្តេច ឈ្មោះថា សិក្ខា។ ក្នុងសម័យណា បុគ្គលចំរើនមគ្គ ដើម្បីកើតក្នុងរូបភព។បេ។ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព។បេ។ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ មិនដល់នូវការសន្សំ (កិលេសវដ្តៈ) ដើម្បីលះបង់នូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិដ៏លំបាក មានការត្រាស់ដឹងដ៏យឺតយូរ កើតឡើង ក្នុងសម័យនោះ ការប៉ះពាល់ក៏កើតមាន។បេ។ ការមិនរាយមាយក៏កើតមាន ធម៌ទាំងឡាយនេះ ឈ្មោះថា សិក្ខា។
[៨] សិក្ខាបទ ៥ គឺ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ១
ចប់ អភិធម្មភាជនីយ។
សិក្ខាបទវិភង្គ បញ្ហាបុច្ឆកៈ