[១៤៦] បណ្តាធម៌ទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនយល់។បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា អវិជ្ជា។ បណ្តាធម៌ទាំងនោះ ភវតណ្ហា តើដូចម្តេច។ សេចក្តីប្រាថ្នាភព ក្នុងភពទាំងឡាយ តម្រេកក្នុងភព សេចក្តីស្រើបស្រាលក្នុងភព សេចក្តីប្រាថ្នាក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តីអន្ទះអន្ទែងក្នុងភព សេចក្តីជ្រប់ក្នុងភព ការចុះចិត្តស៊ប់ក្នុងភពទាំងឡាយណា នេះហៅថា ភវតណ្ហា។
[១៤៧] បណ្តាធម៌ទាំងនោះ ភវទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី នឹងមាន នេះហៅថា ភវទិដ្ឋិ។ បណ្តាធម៌ទាំងនោះ វិភវទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះ ណា ថា ខ្លួនក្តី លោកក្តី នឹងមិនមាន នេះហៅថា វិភវទិដ្ឋិ។