[១៩៣] បណ្ដាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្ដេច។ ការមិនមានស្មារតី ការមិនរលឹកឃើញ ការមិននឹកឃើញ ការមិនរលឹក សេចក្តីមិនរលឹក សេចក្តីមិនចងចាំ សេចក្តីភ្លេចភ្លាំង សេចក្តីវង្វេងណា នេះហៅថា ការភ្លេចស្មារតី។ បណ្ដាធម៌ទាំងនោះ សេចក្ដីមិនដឹងខ្លួន តើដូចម្តេច។ សេចក្ដីមិនដឹង សេចក្ដីមិនយល់។បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា សេចក្តីមិនដឹងខ្លួន។ បណ្ដាធម៌ទាំងនោះ សេចក្ដីរាយមាយនៃចិត្ត តើដូចម្ដេច។ សេចក្ដីអណ្ដែតអណ្ដូងនៃចិត្ត ការមិនស្ងប់រម្ងាប់នៃចិត្ត សេចក្ដីរាយមាយនៃចិត្ត ការប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្ដីរាយមាយនៃចិត្ត។
[១៩៤] បណ្ដាធម៌ទាំងនោះ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ តើដូចម្ដេច។ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលមិនទៀង ថាទៀង ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលជាទុក្ខ ថាសុខ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលមិនមែនខ្លួន ថាខ្លួន ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់មិនស្អាត ថាស្អាត មួយទៀត ការរំពឹង ការរំពឹងរឿយៗ