ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្ដី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស មាន​សភាព​យ៉ាងនេះ​ណា ដូច្នេះ ថា​លោក​ទៀង សេចក្ដីយល់​នេះ​ពិត សេចក្ដីយល់​ដទៃ​ជា​មោឃៈ​ក្តី ថា​លោក​មិន​ទៀង សេចក្ដីយល់​នេះ​ពិត សេចក្ដីយល់​ដទៃ​ជា​មោឃៈ​ក្ដី។បេ។ ថា​សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់ កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន សេចក្ដីយល់​នេះ​ពិត សេចក្ដីយល់​ដទៃ​ជា​មោឃៈ​ក្ដី នេះ​ហៅថា ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ។ សូម្បី​មិច្ឆាទិដ្ឋិ​ទាំងអស់ លើកលែងតែ​សីលព្វត​បរាមាស​កាយគន្ថៈ​ចេញ ក៏​ឈ្មោះថា ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ​ដែរ។ នេះ​គន្ថៈ ៤។
 [១៩៧] បណ្ដា​ធម៌​ទាំងនោះ ឱឃៈ ៤ តើ​ដូចម្ដេច។បេ។ យោ​គៈ។បេ។ ឧបាទាន ៤ គឺ កាមុបាទាន ១ ទិ​ដ្ឋុ​បា​ទាន ១ សីលព្វតុបាទាន ១ អត្ត​វា​ទុ​បា​ទាន ១។ បណ្ដា​ឧបាទាន​ទាំង ៤ នោះ កាមុបាទាន តើ​ដូចម្ដេច។ សេចក្ដីប្រាថ្នា​នូវ​កាម ក្នុង​កាម​ទាំងឡាយ។បេ។ កា​រងុ​លងប់​ក្នុង​កាម​ណា នេះ​ហៅថា កាមុបាទាន។ បណ្ដា​ឧបាទាន​ទាំង ៤ នោះ ទិ​ដ្ឋុ​បា​ទាន តើ​ដូចម្តេច។
ថយ | ទំព័រទី ២១៧ | បន្ទាប់