ការពោលថា ឃើញ ក្នុងហេតុដែលមិនបានឃើញ ១ ការពោលថា ឮ ក្នុងហេតុដែលមិនបានឮ ១ ការពោលថា លិទ្ធភ្លក្ស ក្នុងហេតុដែលមិនបានលិទ្ធភ្លក្ស ១ ការពោលថា ដឹង ក្នុងហេតុដែលមិនបានដឹង ១ នេះ វោហារមិនប្រសើរ ៤។
[២០២] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៤ ដទៃទៀត តើដូចម្ដេច។ ការពោលថា មិនឃើញ ក្នុងហេតុដែលបានឃើញ ១ ការពោលថា មិនឮ ក្នុងហេតុដែលបានឮ ១ ការពោលថា មិនបានលិទ្ធភ្លក្ស ក្នុងហេតុដែលបានលិទ្ធភ្លក្ស ១ ការពោលថា មិនបានដឹង ក្នុងហេតុដែលបានដឹង ១ នេះ វោហារមិនប្រសើរ ៤។
[២០៣] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៤ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ នេះ ទុច្ចរិត ៤។
[២០៤] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៤ ដទៃទៀត តើដូចម្ដេច។ មុសាវាទ ១ បិសុណាវាចា ១ ផរុសាវាចា ១ សម្ផប្បលាបៈ ១ នេះ ទុច្ចរិត ៤។
[២០៥] បណ្ដាធម៌ទាំងនោះ ភ័យ ៤ តើដូចម្ដេច។ ជាតិភ័យ ១ ជរាភ័យ ១ ព្យាធិភ័យ ១ មរណភ័យ ១ នេះ ភ័យ ៤។