សេចក្ដីប្រកាន់របស់បុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ ១ នេះ មានះ ៩។
[២៥៧] បណ្ដាធម៌ទាំងនោះ ធម៌មានតណ្ហាជាមូល ៩ តើដូចម្ដេច។ ការស្វែងរក (កើតមាន) ព្រោះអាស្រ័យតណ្ហា ១ លាភ (កើតមាន) ព្រោះអាស្រ័យការស្វែងរក ១ សេចក្ដីត្រិះរិះ (កើតមាន) ព្រោះអាស្រ័យលាភ ១ ឆន្ទរាគ (កើតមាន) ព្រោះអាស្រ័យសេចក្ដីត្រិះរិះ ១ សេចក្ដីចូលចិត្តខ្លាំង (កើតមាន) ព្រោះអាស្រ័យឆន្ទរាគ ១ សេចក្ដីប្រកាន់ (កើតមាន) ព្រោះអាស្រ័យសេចក្ដីចូលចិត្តខ្លាំង ១ សេចក្ដីកំណាញ់ (កើតមាន) ព្រោះអាស្រ័យសេចក្ដីប្រកាន់ ១ ការរក្សា (កើតមាន) ព្រោះអាស្រ័យសេចក្ដីកំណាញ់ ១ ការកាន់ដម្បង កាន់សស្រ្តាវុធ ឈ្លោះទាស់ទែង ជជែកគ្នាថា ឯងៗ ការពោលពាក្យញុះញង់ ការពោលពាក្យកុហក អកុសលធម៌ដ៏លាមកដ៏ច្រើន (កើតមាន) ព្រោះការរក្សាជាហេតុ ១ នេះធម៌មានតណ្ហាជាមូល ៩។
[២៥៨] បណ្ដាធម៌ទាំងនោះ សេចក្ដីញាប់ញ័រ(១) ៩ តើដូចម្ដេច។

(១) សេចក្តីញាប់ញ័រ ៩យ៉ាងនេះ សំដែងតាមប្រភេទរបស់មានះ។ អដ្ឋកថា។