ឬថា បុគ្គល​នោះ ជា​ព្រាហ្មណ៍ យ៉ាងណា អម្បាលយ៉ាង​អញ គួរតែ​ជា​ព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះ​ដែរ។បេ។ ថា បុគ្គល​នោះ មាន​សញ្ញា ក៏​មិនមែន មិន​មាន​សញ្ញា ក៏​មិនមែន យ៉ាងណា អម្បាលយ៉ាង​អញ គួរតែ​ជា​បុគ្គល​មាន​សញ្ញា ក៏​មិនមែន មិន​មាន​សញ្ញា ក៏​មិនមែន យ៉ាងនោះ ដោយហេតុនេះ​ដែរ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន​យ៉ាងនេះ ដោយ​ខន្ធ​បញ្ចកៈ​នេះ។
 [៣០៤] ចុះ​តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន ដោយ​ប្រការ​ដទៃ ដោយ​ខន្ធ​បញ្ចកៈ​នេះ តើ​ដូចម្ដេច។ ដំណើរ​នៃ​តណ្ហា ព្រោះ​យក​ខ្លួន​ទៅ​ប្រៀប​នឹង​បុគ្គល​ដទៃ​ថា បុគ្គល​នោះ​ជា​ក្ស័ត្រ យ៉ាងណា អម្បាលយ៉ាង​អញ គួរតែ​មិនមែន​ជា​ក្ស័ត្រ យ៉ាងនោះ ដោយហេតុនេះ​ទេ ឬថា បុគ្គល​នោះ​ជា​ព្រាហ្មណ៍ យ៉ាងណា អម្បាលយ៉ាង​អញ គួរតែ​មិនមែន​ជា​ព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះ​ទេ។បេ។ ថា បុគ្គល​នោះ​មាន​សញ្ញា ក៏​មិនមែន មិន​មាន​សញ្ញា ក៏​មិនមែន យ៉ាងណា អម្បាលយ៉ាង​អញ គួរតែ​មិនមែន​មាន​សញ្ញា ក៏​មិនមែន មិន​មាន​សញ្ញា ក៏​មិនមែន យ៉ាងនោះ ដោយហេតុនេះ​ទេ យ៉ាងនេះ ឈ្មោះថា តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន ដោយ​ប្រការ​ដទៃ ដោយ​ខន្ធ​បញ្ចកៈ​នេះ។ នេះ តណ្ហា​វិច​រិត ១៨ អាស្រ័យ​ខន្ធ​បញ្ចកៈ​ខាងក្រៅ។
ថយ | ទំព័រទី ២៨៥ | បន្ទាប់