[៣៣៥] ចុះ​ខន្ធ ៤ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ តើ​ដូចម្ដេច។ គឺ​វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះ ខន្ធ ៤ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ។ ចុះ​អាយតនៈ ២ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ តើ​ដូចម្ដេច។ គឺ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ អាយតនៈ ២ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ។ ចុះ​ធាតុ ២ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ តើ​ដូចម្ដេច។ គឺ​មនោវិញ្ញាណ​ធាតុ ១ ធម្មធាតុ ១ នេះ ធាតុ ២ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ។ ចុះ​សច្ចៈ ១ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​អរូបធាតុ តើ​ដូចម្ដេច។ គឺ ទុក្ខ​សច្ចៈ នេះ​សច្ចៈ ១ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​អរូបធាតុ។ ចុះ​ឥន្រ្ទិយ ៨ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​អរូបធាតុ តើ​ដូចម្ដេច។ គឺ​មនិន្រ្ទិយ ១ ជី​វិ​តន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១
ថយ | ទំព័រទី ៣២៥ | បន្ទាប់