[៣៣៦] ពួកធម៌ជាកាមវចរ ពួកធម៌មិនមែនជាកាមាវចរ ពួកធម៌ជារូបាវចរ ពួកធម៌មិនមែនជារូបាវចរ ពួកធម៌ជាអរូបាវចរ ពួកធម៌មិនមែនជាអរូបាវចរ ពួកធម៌ជាបរិយាបន្នៈ ពួកធម៌ជាអបរិយាបន្នៈ។
[៣៣៧] ពួកធម៌ជាកាមាវចរ តើដូចម្ដេច។ ខាងក្រោមរាប់តាំងអំពីអវីចិនរកជាទីបំផុត ខាងលើ រាប់តាំងអំពីបរនិម្មិតវសវត្តីទេវតាជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា ក្នុងចន្លោះនុ៎ះ ត្រាច់ចុះក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះពួកធម៌ជាកាមាវចរ។ ពួកធម៌មិនមែនជាកាមាវចរ តើដូចម្ដេច។ (ពួកធម៌) ជារូបាវចរ ជាអរូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌ មិនមែនជាកាមាវចរ។ ពួកធម៌ជារូបាវចរ តើដូចម្ដេច។ ខាងក្រោមរាប់តាំងអំពីព្រហ្មលោកជាទីបំផុត ខាងលើ រាប់តាំងអំពីអកនិដ្ឋទេវតា ជាទីបំផុត ពួកធម៌ ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិក ណា របស់បុគ្គលណា ដែលចូលឈានក្តី ដែលទៅកើតហើយក្ដី ដែលនៅជាសុខក្នុងបច្ចុប្បន្នក្ដី ក្នុងចន្លោះនុ៎ះ ត្រាច់ចុះក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះពួកធម៌ជារូបាវចរ។ ចុះពួកធម៌ មិនមែនជារូបាវចរ តើដូចម្ដេច។