ពួកខ្លះ កើតជាមួយនឹងពួកទេវតាជាន់បរនិម្មិតវសវត្តី។
[៣៤០] ចុះប្រមាណនៃអាយុរបស់មនុស្ស តើប៉ុន្មាន។ កំណត់មួយរយឆ្នាំ ឬតិចជាង ឬក៏ច្រើនជាងមួយរយឆ្នាំ។ ប្រមាណនៃអាយុរបស់ទេវតា ជាន់ចាតុម្មហារាជិកៈ តើប៉ុន្មាន។ ៥០ ឆ្នាំ ណា ជារបស់នៃមនុស្ស ៥០ ឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃ នៃទេវតាជាន់ចាតុម្មហារាជិកៈ ៣០រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ៥ រយឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតា ជាន់ចាតុម្មហារាជិកៈ។ (ចុះបើ) រាប់ជាឆ្នាំរបស់មនុស្សវិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៩ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់តាវត្តិង្ស តើប៉ុន្មាន។ មួយរយឆ្នាំណា ជារបស់នៃមនុស្ស មួយរយឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃ របស់ទេវតាជាន់តាវត្តិង្ស ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ មួយពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់តាវត្តិវង្ស។