តែ​មិន​គួរ​លះបង់ មិន​គួរ​ចំរើន គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ទុក្ខសច្ច គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​លះបង់​ក៏​មាន។ ឥន្រ្ទិយ ៩ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ទេ ទោមនស្សិន្រ្ទិយ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ទេ អនញ្ញ​តញ្ញស្សា​មី​តិ​ន្រ្ទិយ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ គួរ​ចំរើន តែ​មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ទេ អញ្ញិ​ន្រ្ទិយ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង មិន​គួរ​លះបង់ គួរ​ចំរើន​ក៏​មាន គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន អញ្ញាតា​វិ​ន្រ្ទិយ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ មិន​គួរ​ចំរើន គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ឥន្រ្ទិយ ៣ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ គួរ​ចំរើន​ក៏​មាន គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន ឥន្រ្ទិយ ៦ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់​ក៏​មាន គួរ​ចំរើន​ក៏​មាន គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន។
ថយ | ទំព័រទី ៣៤០ | បន្ទាប់