បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនោះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាកិរិយា មិនមែនកុសល មិនមែនអកុសល ទាំងមិនមែនកម្មវិបាក ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តិដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ កើតឡើងហើយ។បេ។