ពាក្យថា (វិញ្ញាណ ៥) មានវត្ថុផ្សេងៗ មានអារម្មណ៍ផ្សេងៗ គឺវត្ថុ និងអារម្មណ៍របស់ចក្ខុវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់សោតវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់ឃានវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់ជិវ្ហាវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់កាយវិញ្ញាណ ដោយឡែក។ ពាក្យថា (វិញ្ញាណ ៥) មិនរងអារម្មណ៍ជាទីគោចរនៃគ្នានឹងគ្នាទេ គឺសោតវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់សោតវិញ្ញាណ ឃានវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ជិវ្ហាវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ របស់សោតវិញ្ញាណ។បេ។ របស់ឃានវិញ្ញាណ។បេ។ របស់ជិវ្ហាវិញ្ញាណ។បេ។ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ