សោតវិញ្ញាណ​មិនកើត​ក្នុង​លំដាប់​នៃ​កាយវិញ្ញាណ​ដែល​កើត​ហើយ ទាំង​កាយវិញ្ញាណ ក៏​មិនកើត​ក្នុង​លំដាប់​នៃ​សោតវិញ្ញាណ​ដែល​កើត​ហើយ​ដែរ ឃានវិញ្ញាណ មិនកើត​ក្នុង​លំដាប់​នៃ​កាយវិញ្ញាណ​ដែល​កើត​ហើយ ទាំង​កាយវិញ្ញាណ ក៏​មិនកើត​ក្នុង​លំដាប់​នៃ​ឃានវិញ្ញាណ​ដែល​កើត​ហើយ​ដែរ ជិវ្ហា​វិញ្ញាណ មិនកើត​ក្នុង​លំដាប់​នៃ​កាយវិញ្ញាណ​ដែល​កើត​ហើយ ទាំង​កាយវិញ្ញាណ ក៏​មិនកើត​ក្នុង​លំដាប់​នៃ​ជិវ្ហា​វិញ្ញាណ​ដែល​កើត​ហើយ​ដែរ។ ពាក្យ​ថា វិញ្ញាណ ៥ មិន​មាន​គ្រឿង​អាង គឺ​វិញ្ញាណ​ទាំង ៥ មិន​មានការ​នឹក មិន​មាន​គ្រឿង​អាង មិន​មានការ​ប្រមូល​មក មិន​មានការ​ធ្វើ​ទុក​ក្នុងចិត្ត​ទេ។ ពាក្យ​ថា បុគ្គល​មិនដឹង​ច្បាស់​នូវ​ធម៌​ណាមួយ ដោយ​វិញ្ញាណ​ទាំង ៥ គឺ​បុគ្គល​មិនដឹង​ច្បាស់​នូវ​ធម៌​ណាមួយ ដោយ​វិញ្ញាណ​ទាំង ៥។ ពាក្យ​ថា បើ​វៀរចាក​ការ​ប៉ះពាល់​នូវ​អារម្មណ៍ គឺ​បើ​វៀរចាក​អារម្មណ៍ មាន​រូបារម្មណ៍​ជាដើម ដែល​មកកាន់​គន្លង​នៃ​ទ្វារ មាន​ចក្ខុទ្វារ​ជាដើម។ ពាក្យ​ថា បុគ្គល​មិនដឹង​ច្បាស់​នូវ​ធម៌​ណាមួយ​ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥ គឺ​បុគ្គល​មិនដឹង​ច្បាស់​នូវ​ធម៌​ណាមួយ ដោយ​មនោ​ធាតុ ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥។
ថយ | ទំព័រទី ៨០ | បន្ទាប់