គឺមិនសមាទាននូវធម៌ជាកុសល និងអកុសល ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនចូលឈាន មិនចេញចាកឈាន ដោយវិញ្ញាណទាំង ៥ គឺមិនចូល មិនចេញ ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនចូលឈាន មិនចេញចាកឈាន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនចូល មិនចេញ ដោយមនោធាតុក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនច្យុត មិនកើត ដោយវិញ្ញាណទាំង ៥ គឺមិនឃ្លាត មិនកកើត ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនច្យុត មិនកើត ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺ មិនឃ្លាត មិនកកើត ដោយមនោធាតុក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ដោយវិញ្ញាណទាំង ៥ គឺមិនដេកលក់ មិនដឹងស្មារតី មិនយល់សប្តិ ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥