បញ្ញា​សម្បយុត្ត​ដោយ​វិតក្កៈ ឈ្មោះថា បញ្ញា​ប្រកបដោយ​វិតក្កៈ បញ្ញា​ប្រាសចាក​វិតក្កៈ ឈ្មោះថា បញ្ញា​មិន​មាន​វិតក្កៈ។ បញ្ញា​សម្បយុត្ត​ដោយ​វិចារៈ ឈ្មោះថា បញ្ញា​ប្រកបដោយ​វិចារៈ បញ្ញា​ប្រាសចាក​វិចារៈ ឈ្មោះថា បញ្ញា​មិន​មាន​វិចារៈ។ បញ្ញា​សម្បយុត្ត​ដោយ​បីតិ ឈ្មោះថា បញ្ញា​ប្រកបដោយ​បីតិ បញ្ញា​ប្រាសចាក​បីតិ ឈ្មោះថា បញ្ញា​មិន​មាន​បីតិ។ បញ្ញា​សម្បយុត្ត​ដោយ​បីតិ ឈ្មោះថា បញ្ញា​កើត​ព្រមដោយ​បីតិ បញ្ញា​ប្រាសចាក​បីតិ ឈ្មោះថា បញ្ញា​មិនកើត​ព្រមដោយ​បីតិ។ បញ្ញា​សម្បយុត្ត​ដោយ​សុខ ឈ្មោះថា បញ្ញា​កើត​ព្រមដោយ​សុខ បញ្ញា​ប្រាសចាក​សុខ ឈ្មោះថា បញ្ញា​មិនកើត​ព្រមដោយ​សុខ។ បញ្ញា​សម្បយុត្ត​ដោយ​ឧបេក្ខា ឈ្មោះថា បញ្ញា​កើត​ព្រមដោយ​ឧបេក្ខា បញ្ញា​ប្រាសចាក​ឧបេក្ខា ឈ្មោះថា បញ្ញា​មិនកើត​ព្រមដោយ​ឧបេក្ខា។ បញ្ញា​ក្នុង​កាមាវចរ​កុសល និង​អព្យាក្រឹត ឈ្មោះថា បញ្ញា​ជា​កាមាវចរ ឯបញ្ញា​ជា​រូបាវចរ បញ្ញា​ជា​អរូបាវចរ បញ្ញា​ជា​អប​រិយា​បន្នៈ មិន​ឈ្មោះថា បញ្ញា​ជា​កាមាវចរ​ទេ។ បញ្ញា​ក្នុង​រូបាវចរ​កុសល និង​អព្យាក្រឹត ឈ្មោះថា បញ្ញា​ជា​រូបាវចរ ឯបញ្ញា​ជា​កាមាវចរ បញ្ញា​ជា​អរូបាវចរ បញ្ញា​ជា​អប​រិយា​បន្នៈ មិន​ឈ្មោះថា បញ្ញា​ជា​រូបាវចរ​ទេ។
ថយ | ទំព័រទី ៨៧ | បន្ទាប់