ពាក្យ​ថា អញ​នឹង​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន នេះ​ជា​សង្ខតធម៌ ១ នេះ សង្ខតធម៌ ៩។

ចប់ ពួក​ធម៌ ៩។


 [២៦០] បណ្ដា​ធម៌​ទាំងនោះ កិលេស​វត្ថុ ១០ តើ​ដូចម្ដេច។ លោភៈ ១ ទោសៈ ១ មោហៈ ១ មានះ ១ ទិដ្ឋិ ១ វិចិកិច្ឆា ១ ថី​នៈ ១ ឧទ្ធច្ចៈ ១ អហិរិកៈ ១ អនោត្តប្បៈ ១ នេះ កិលេស​វត្ថុ ១០។
 [២៦១] បណ្ដា​ធម៌​ទាំងនោះ អាឃាតវត្ថុ ១០ យ៉ាង តើ​ដូចម្ដេច។ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​ហើយ នូវ​អំពើ​មិន​មានប្រយោជន៍​ដល់​អញ ១ គនុំ​កើតឡើង​ថា ជន​ឯណោះ កំពុង​ប្រព្រឹត្ត នូវ​អំពើ​មិន​មានប្រយោជន៍​ដល់​អញ ១ គំនុំ​កើតឡើង​ថា ជន​ឯណោះ នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិន​មានប្រយោជន៍​ដល់​អញ ១ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​ហើយ នូវ​អំពើ​មិន​មានប្រយោជន៍​ដល់​បុគ្គល​ជាទីស្រឡាញ់​ពេញចិត្ត​របស់​អញ ១ ជន​ឯណោះ កំពុង​ប្រព្រឹត្ត​នូវ​អំពើ​មិន​មានប្រយោជន៍​ដល់​បុគ្គល​ជាទីស្រឡាញ់​ពេញចិត្ត​របស់​អញ ១ ជន​ឯណោះ នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិន​មានប្រយោជន៍​ដល់​បុគ្គល​ជាទីស្រឡាញ់​ពេញចិត្ត​របស់​អញ ១
ថយ | ទំព័រទី ២៦០ | បន្ទាប់