សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់ កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន ១ សត្វ​ខាងមុខ​អំពី​សេចក្ដីស្លាប់ កើត​ទៀត ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន ១ នេះ អន្ត​គ្គា​ហិ​កទិដ្ឋិ មាន​វត្ថុ ១០។

ចប់ ពួក​ធម៌ ១០។


 [២៦៧] បណ្ដា​ធម៌​ទាំងនោះ តណ្ហា​វិច​រិត (ការប្រព្រឹត្តិ​នៃ​តណ្ហា) ១៨ អាស្រ័យ​ខន្ធ​បញ្ចកៈ​ខាងក្នុង តើ​ដូចម្ដេច។ តណ្ហា​វិច​រិត​ថា អញ​មាន ១ តណ្ហា​វិច​រិត​ថា អញ​មាន​ដោយ​ប្រការ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​មាន​យ៉ាងនេះ ១ តណ្ហា​វិច​រិត​ថា អញ​មាន​ដោយ​ប្រការ​ដទៃ ១ តណ្ហា​វិច​រិត​ថា អញ​នឹង​មាន ១ តណ្ហា​វិច​រិត​ថា អញ​នឹង​មាន​ដោយ​ប្រការ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​នឹង​មាន​យ៉ាងនេះ ១ តណ្ហា​វិច​រិត​ថា អញ​នឹង​មាន​ដោយ​ប្រការ​ដទៃ ១ តណ្ហា​វិច​រិត​ថា អញ​ទៀង ១ តណ្ហា​វិច​រិត​ថា អញ​សុខ​ស្រួល ១ តណ្ហា​វិច​រិត​ថា អញ​គួរ​មាន ១ តណ្ហា​វិច​រិត​ថា អញ​គួរ​មាន​ដោយ​ប្រការ​នេះ ១ តណ្ហា​វិច​រិត​ថា អញ​គួរ​មាន​យ៉ាងនេះ ១ តណ្ហា​វិច​រិត​ថា អញ​គួរ​មាន​ដោយ​ប្រការ​ដទៃ ១ តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន ១ តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន​ដោយ​ប្រការ​នេះ ១ តណ្ហា​វិច​រិត​ថា អម្បាលយ៉ាង​អញ គួរ​មាន​យ៉ាងនេះ ១
ថយ | ទំព័រទី ២៦៣ | បន្ទាប់