ចក្ខុ​ធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណ​ធាតុ ១ សោត​ធាតុ ១ សទ្ទ​ធាតុ ១ សោតវិញ្ញាណ​ធាតុ ១ ឃាន​ធាតុ ១ គន្ធ​ធាតុ ១ ឃានវិញ្ញាណ​ធាតុ ១ ជិវ្ហា​ធាតុ ១ រសធាតុ ១ ជិវ្ហា​វិញ្ញាណ​ធាតុ ១ កាយ​ធាតុ ១ ផោដ្ឋព្វ​ធាតុ ១ កាយវិញ្ញាណ​ធាតុ ១ មនោ​ធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណ​ធាតុ ១ នេះ​ហៅថា ធាតុ ១៨។
 [៣១២] បណ្ដា​ធម៌​ទាំងនោះ សច្ចៈ ៤ តើ​ដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ និរោធ​សច្ច ១ នេះ​ហៅថា សច្ចៈ ៤។
 [៣១៣] បណ្ដា​ធម៌​ទាំងនោះ ឥន្រ្ទិយ ២២ តើ​ដូចម្ដេច។ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ១ បុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សុខិន្រ្ទិយ ១ ទុក្ខិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ទោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញ​តញ្ញស្សា​មី​តិ​ន្រ្ទិយ ១ អញ្ញិ​ន្រ្ទិយ ១ អញ្ញាតា​វិ​ន្រ្ទិយ ១ នេះ​ហៅថា ឥន្រ្ទិយ ២២។
ថយ | ទំព័រទី ២៨៨ | បន្ទាប់