[៣១៤] បណ្ដា​ធម៌​ទាំងនោះ ហេតុ ៩ តើ​ដូចម្ដេច។ កុសល​ហេតុ ៣ អកុសល​ហេតុ ៣ អព្យាកត​ហេតុ ៣។ បណ្ដា​ហេតុ​ទាំងនោះ កុសល​ហេតុ ៣ តើ​ដូចម្ដេច។ អលោភៈ ជាកុសល​ហេតុ ១ អទោសៈ ជាកុសល​ហេតុ ១ អមោហៈ ជាកុសល​ហេតុ ១ នេះ កុសល​ហេតុ ៣។ បណ្ដា​ហេតុ​ទាំងនោះ អកុសល​ហេតុ ៣ តើ​ដូចម្ដេច។ លោភៈ ជាអកុសល​ហេតុ ១ ទោសៈ ជាអកុសល​ហេតុ ១ មោហៈ ជាអកុសល​ហេតុ ១ នេះ អកុសល​ហេតុ ៣។ បណ្ដា​ហេតុ​ទាំងនោះ អព្យាកត​ហេតុ ៣ តើ​ដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុង​វិបាក​នៃ​កុសលធម៌​ទាំងឡាយ ឬក្នុង​កិរិយា​ព្យាក​តធម៌​ទាំងឡាយ នេះ អព្យាកត​ហេតុ ៣។ នេះ​ហៅថា ហេតុ ៩។
 [៣១៥] បណ្ដា​ធម៌​ទាំងនោះ អាហារ ៤ តើ​ដូចម្ដេច។ កព​ឡិង្កា​រា​ហារ ១ ផស្សាហារ ១ មនោសញ្ចេតនា​ហារ ១ វិញ្ញា​ណា​ហារ ១ នេះ​ហៅថា អាហារ ៤។
ថយ | ទំព័រទី ២៨៩ | បន្ទាប់