[៣៣៦] ពួក​ធម៌​ជា​កាម​វចរ ពួក​ធម៌​មិនមែន​ជា​កាមាវចរ ពួក​ធម៌​ជា​រូបាវចរ ពួក​ធម៌​មិនមែន​ជា​រូបាវចរ ពួក​ធម៌​ជា​អរូបាវចរ ពួក​ធម៌​មិនមែន​ជា​អរូបាវចរ ពួក​ធម៌​ជា​បរិ​យា​បន្នៈ ពួក​ធម៌​ជា​អប​រិយា​បន្នៈ។
 [៣៣៧] ពួក​ធម៌​ជា​កាមាវចរ តើ​ដូចម្ដេច។ ខាងក្រោម​រាប់​តាំង​អំពី​អវីចិ​នរក​ជាទីបំផុត ខាងលើ រាប់​តាំង​អំពី​បរនិម្មិតវសវត្តី​ទេវតា​ជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​ណា ក្នុង​ចន្លោះ​នុ៎ះ ត្រាច់​ចុះ​ក្នុង​ចន្លោះ​នុ៎ះ រាប់បញ្ចូល​ក្នុង​ចន្លោះ​នុ៎ះ នេះ​ពួក​ធម៌​ជា​កាមាវចរ។ ពួក​ធម៌​មិនមែន​ជា​កាមាវចរ តើ​ដូចម្ដេច។ (ពួក​ធម៌) ជា​រូបាវចរ ជា​អរូបាវចរ ជា​អប​រិយា​បន្នៈ នេះ​ពួក​ធម៌ មិនមែន​ជា​កាមាវចរ។ ពួក​ធម៌​ជា​រូបាវចរ តើ​ដូចម្ដេច។ ខាងក្រោម​រាប់​តាំង​អំពី​ព្រហ្មលោក​ជាទីបំផុត ខាងលើ រាប់​តាំង​អំពី​អកនិដ្ឋ​ទេវតា ជាទីបំផុត ពួក​ធម៌ ប្រព្រឹត្តទៅ​ក្នុងចិត្ត និង​ចេតសិក ណា របស់​បុគ្គល​ណា ដែល​ចូល​ឈាន​ក្តី ដែល​ទៅ​កើត​ហើយ​ក្ដី ដែល​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ក្ដី ក្នុង​ចន្លោះ​នុ៎ះ ត្រាច់​ចុះ​ក្នុង​ចន្លោះ​នុ៎ះ រាប់បញ្ចូល​ក្នុង​ចន្លោះ​នុ៎ះ នេះ​ពួក​ធម៌​ជា​រូបាវចរ។ ចុះ​ពួក​ធម៌ មិនមែន​ជា​រូបាវចរ តើ​ដូចម្ដេច។
ថយ | ទំព័រទី ៣២៧ | បន្ទាប់