(ពួកធម៌) ជាកាមាវចរ ជាអរូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌មិនមែនជារូបាវចរ។ ចុះពួកធម៌ជាអរូបាវចរ តើដូចម្ដេច។ ខាងក្រោម រាប់តាំងអំពីអាកាសានញ្ចាយតនទេវតា ជាទីបំផុត ខាងលើ រាប់តាំងអំពីនេវសញ្ញានាសញ្ញាយតនទេវតាជាទីបំផុត ពួកធម៌ប្រព្រឹត្តទៅក្នុងចិត្ត និងចេតសិកណា របស់បុគ្គលដែលចូលឈានក្ដី ដែលទៅកើតហើយក្ដី ដែលនៅជាសុខក្នុងបច្ចុប្បន្នក្ដី ក្នុងចន្លោះនុ៎ះ ត្រាច់ចុះក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះពួកធម៌ជាអរូបាវចរ។ ចុះពួកធម៌មិនមែនជាអរូបាវចរ តើដូចម្ដេច។ (ពួកធម៌) ជាកាមាវចរ ជារូបាវចរ ជាអបរិយាបន្នៈ នេះពួកធម៌មិនមែនជាអរូបាវចរ។ ចុះពួកធម៌ជាបរិយាបន្នៈ តើដូចម្ដេច។ ពួកធម៌ជាកុសល ជាអកុសល ជាអព្យាក្រឹត ប្រកបដោយអាសវៈ ជាកាមាវចរ ជារូបាវចរ ជាអរូបាវចរ និងរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះពួកធម៌ជាបរិយាបន្នៈ។ ពួកធម៌ជាអបរិយាបន្នៈ តើដូចម្ដេច។ មគ្គផង ផលនៃមគ្គផង ធាតុមិនមានបច្ច័យតាក់តែងផង នេះពួកធម៌ជាអបរិយាបន្នៈ។