ពួកសត្វដែលមានអាយុវែងដល់ម្ល៉ោះ ក៏គង់ច្យុតដោយអស់អាយុ ព្រះមហេសីត្រាស់ថា គ្មានភពណានីមួយទៀងទេ ព្រោះហេតុនោះ អ្នកប្រាជ្ញមានប្រាជ្ញារក្សាខ្លួន មានប្រាជ្ញាល្អិត អ្នកគិតនូវអត្ថ តែងចំរើននូវមគ្គដ៏ប្រសើរ ដើម្បីដោះខ្លួនចាកជរា និងមរណៈ លុះចំរើននូវមគ្គដ៏ស្អាត សម្រាប់ធ្វើដំណើរទៅកាន់អមតនិព្វានហើយ រមែងជាអ្នកមិនមានអាសវៈ កំណត់នូវអាសវៈទាំងពួង ហើយបរិនិព្វាន។
[៣៤២] បណ្តាខន្ធទាំង ៥ ខន្ធប៉ុន្មាន គួរគេដឹងច្បាស់ ខន្ធប៉ុន្មានគួរកំណត់ដឹង ខន្ធប៉ុន្មាន គួរលះបង់ ខន្ធប៉ុន្មាន គួរចំរើន ខន្ធប៉ុន្មាន គួរធ្វើឲ្យជាក់ច្បាស់ ខន្ធប៉ុន្មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់។បេ។ បណ្តាចិត្តទាំង ៧ ចិត្តប៉ុន្មាន គួរដឹងច្បាស់ ចិត្តប៉ុន្មាន គួរកំណត់ដឹង ចិត្តប៉ុន្មាន គួរលះបង់ ចិត្តប៉ុន្មាន គួរចំរើន ចិត្តប៉ុន្មាន គួរធ្វើឲ្យជាក់ច្បាស់ ចិត្តប៉ុន្មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់។ រូបក្ខន្ធ គេគួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ