គឺ​មិន​ដេកលក់ មិនដឹង​ស្មារតី មិន​យល់សប្តិ ដោយ​មនោ​ធាតុ​ក្នុង​លំដាប់​នៃ​វិញ្ញាណ​ទាំង ៥។

បញ្ញា​ជា​គ្រឿង​សំដែង​តាមលំដាប់​នៃ​មាតិកា យ៉ាងនេះ​ឯង។
ញាណ​វត្ថុ​មាន​ប្រការ ១ យ៉ាងនេះ។


 [៣៧] បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ជា​លោកិយ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ជា​លោកុត្តរ។ បញ្ញា​ទាំងអស់ បុគ្គល​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​នីមួយ មិន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​នីមួយ។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រកបដោយ​អាសវៈ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​មិន​មាន​អាសវៈ។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ បញ្ញា​ក្នុង​មគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ។ បញ្ញា​ក្នុង​កុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣
ថយ | ទំព័រទី ៨៣ | បន្ទាប់